ខ្សែការពារសញ្ជាតិបារាំង Maxence Lacroix នឹងទៅចូលរួមជាមួយក្លឹបនៅ Premier League

0

យោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Crystal Palace បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប Wolfsburg ដើម្បីចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំង Maxence Lacroix។ ខ្សែការពារកណ្តាលវ័យ ២៤ឆ្នាំគ្រោងនឹងចូលរួមជាមួយក្រុមនៅ Premier League ដើម្បីមកជំនួសកន្លែងរបស់កីឡាករ Joachim Andersen ។

តម្លៃផ្ទេរសម្រាប់កីឡាករ Lacroix ត្រូវបានគេរាយការណ៍ថាប្រមាណ ១៨លានផោន ដែលវាជាការវិនិយោគដ៏សំខាន់មួយដែលធ្វើឡើងដោយក្លឹប Palace ខណៈពួកគេចង់ពង្រឹងនៅតំបន់ការពាររបស់ពួកគេសម្រាប់រដូវកាលថ្មី។ កីឡាករ​ Lacroix ដែលធ្លាប់លេងអោយក្រុមជម្រើសជាតិបារាំងអាយុក្រោម២០ឆ្នាំ ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅចក្រភពអង់គ្លេសក្នុងពេលឆាប់ៗនេះដើម្បីបញ្ចប់ការផ្ទេរ៕