ក្លឹប Nottingham Forest បដិសេធសំណើរខ្ចីជើងអ្នកចាំទី Turner

0

យោងតាមការចេញផ្សាយរបស់អ្នកព័ត៌មាន Jeff Carlisle របស់ ESPN បានអោយដឹងថាក្លឹប Nottingham Forest ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើរខ្ចីជើងជម្រើសជាតិអាមេរិកអ្នកចាំទី Matt Turner ដោយសារតែក្លឹបចង់បានការផ្ទេរជាអចិន្ត្រៃយ៍។

កីឡាករ ​Turner វ័យ ៣០ឆ្នាំបានចូលរួមជាមួយ Forest កាលពីឆ្នាំមុនក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ៩លានដុល្លារ រួមទាំងកម្មវិធីបន្ថែម ប៉ុន្តែវាបានធ្វើអោយមានផលប៉ះពាល់ដល់គាត់ ដោយសារតែគាត់មិនអាចដណ្តើមកន្លែងពីអ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Matz Sels ៕