យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាកីឡាករ Jonathan Tah បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ចាកចេញពីក្លឹប Bayer Leverkusen នៅក្នុងទីផ្សារដោះដូរពេលនេះ ឫក៏ឆ្នាំក្រោយដោយគ្មានតម្លៃខ្លួន។
ចំពេលមានការរំពឹងទុកជុំវិញអនាគតរបស់ខ្សែការពារសញ្ជាតិអាល្លឺម៉ង់ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះ។ ក្លឹប Leverkusen នឹងទាមទារតម្លៃផ្ទេរប្រហែល ៣០លានអឺរ៉ូ៕