ក្លឹបនៅអារ៉ាប៊ីសាអូឌីតនាំមុខគេក្នុងការផ្ទេរយក Skriniar

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Nassr បានដាក់សំណើរផ្ទេរយកខ្សែការពារ Milan Skriniar ។ កីឡាករ Milan Skriniar នឹងចាកចេញពីក្លឹប PSG ហើយក្លឹប Al Nassr កំពុងនាំមុខក្នុងការប្រជែងមួយនេះ។

ទោះបីជាមានការបញ្ចុះបញ្ចូលអំពីក្លឹបនៅអ៊ីតាលីចំពោះការខ្ចីជើង ក៏ក្លឹប PSG ចាប់អារម្មណ៍សំណើរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីតជាង ខណៈវាជាសំណើរផ្ទេរអចិន្ត្រៃយ៍។ ប្រសិនជាការផ្ទេរមានការព្រមព្រៀងគ្នារវាង Milan Skriniar និងក្លឹប Al Nassr នោះក្លឹប PSG នឹងផ្តល់ភ្លើងខៀវសម្រាប់ការផ្ទេរមួយនេះ៕