Home ព័ត៌មានកីឡា ក្លឹបនៅអារ៉ាប៊ីសាអូឌីតកំពុងរង់ចាំចម្លើយពី Cancelo

ក្លឹបនៅអារ៉ាប៊ីសាអូឌីតកំពុងរង់ចាំចម្លើយពី Cancelo

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Al Hilal ឈានដល់ការព្រមព្រៀងជាមួយនឹងក្លឹប Man City ក្នុងតម្លៃ ២៥លានអឺរ៉ូសម្រាប់ការផ្ទេរកីឡាករ Joao Cancelo។

ការនិយាយព្រមព្រៀងគ្នារវាងក្លឹប Al Hilal និង Man City សម្រាប់កីឡាករ Cancelo ទៅលើការផ្ទេរជាអចិន្ត្រៃយ៍ ខណៈកំពុងរង់ចាំឯកសារ។ ការផ្ទេរមួយនេះគឺអាស្រ័យលើការសម្រេចចិត្តរបស់កីឡាករ Joao Cancelo ហើយកុងត្រានៅលើតុរបស់គាត់ជាមួយនឹងប្រាក់ឈ្នួល ១៥លានអឺរ៉ូក្នុងមួយរដូវកាល។

គាត់តែងតែរង់ចាំការវិលត្រលប់មកកាន់ក្លឹប Barcelona វិញ ប៉ុន្តែនៅពេលនេះសំណើរផ្លូវការរបស់ក្លឹប Al Hilal គឺបានត្រៀមសម្រាប់កីឡាករ Joao Cancelon។ ខ្សែការពារស្តាំ Saud Abdulhamid របស់ក្លឹប Al Hilal បានចាកចេញពីក្លឹបទៅកាន់ AS Roma ក្នុងតម្លៃ ៣លានអឺរ៉ូ៕

Previous articleMan Utd អនុញ្ញាតឲ្យកីឡាករ Hannibal Mejbri ចាកចេញ
Next articleរដ្ឋបាលខេត្តកំពតគ្រោងនឹងសង់ស្ពានឆ្លងព្រែកមួយខ្សែទៀត ដើម្បីសម្រួលចរាចរណ៍