យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Teun Koopmeiners និង Ademola Lookman ត្រូវអវត្តមានសម្រាប់ក្លឹប Atalanta ក្នុងការប្រកួតសប្តាហ៍នេះ។
ស្ថានភាពរបស់កីឡាករ Lookman ត្រូវបានពិភាក្សាផ្ទៃក្នុង ខណៈកីឡាករ Koopmeiners ចង់ផ្ទេរទៅកាន់ក្លឹប Juventus…. គាត់កំពុងរង់ចាំការសម្រេចចិត្តរបស់ក្លឹបសម្រាប់កញ្ចប់ផ្ទេរតម្លៃ ៥៩លានអឺរ៉ូដែលបានផ្ញើរមកកាលពី ២សប្តាហ៍មុន៕