យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Francisco Conceição នឹងផ្ទេរមកកាន់ក្លឹប Juventus ពីក្លឹប Porto ក្នុងលក្ខខណ្ឌខ្ចីជើង។
នៅក្នុងកិច្ចព្រមព្រៀងនេះមិនមានបញ្ចូលនៅជម្រើសទិញផ្តាច់នោះទេ ខណៈក្លឹប Porto នឹងទទួលបានប្រាក់ ៧លានអឺរ៉ូបូកនឹងតម្លៃបន្ថែមសម្រាប់ការខ្ចីជើងនេះ។ កីឡាករ Conceição នឹងធ្វើដំណើរមកកាន់ប្រទេសអ៊ីតាលីនៅថ្ងៃអាទិត្យនេះ ដើម្បីធ្វើតេស្តសុខភាព៕