ក្លឹប Porot ខ្ចីជើងខ្សែបម្រើរបស់ Arsenal

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Porot បានយល់ព្រមក្នុងការខ្ចីជើងកីឡាករ Fábio Vieira ពីក្លឹប Arsenal។

កីឡាករ Fábio Vieira នឹងត្រលប់មកកាន់ Porto វិញក្នុងលក្ខខណ្ឌខ្ចីជើង ហើយមិនមានជម្រើសទិញផ្តាច់នោះទេ។ ក្លឹប Arsenal នឹងស្វាគមន៍កីឡាករ Fábio Vieira ត្រលប់មកអង់គ្លេសវិញនៅខែកក្កដា ឆ្នាំ២០២៥។

ក្លឹប Porto នឹងទទួលខុសត្រូវទៅលើប្រាក់ឈ្នួលរបស់កីឡាករ ហើយការផ្ទេរមួយនេះបានកើតឡើងក្រោយក្លឹបអនុញ្ញាតអោយកីឡាករ Fábio Conceição ផ្ទេរទៅកាន់ Juventus ក្នុងលក្ខខណ្ឌខ្ចីជើង៕