Samuel Iling Jr នឹងផ្ទេរត្រលប់ទៅកាន់ទឹកដីអ៊ីតាលីវិញ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Samuel Iling Jr ផ្ទេរពីក្លឹប Aston Villa ទៅកាន់ក្លឹប Bologna ជាមួយនឹងសំណើរខ្ចីជើង ដោយខាងក្លឹប Bologna នឹងទទួលខុសត្រូវលើប្រាក់ឈ្នួលរបស់កីឡាករ។

Samuel Iling Jr នឹងត្រលប់ទៅកាន់ Serie A ជាមួយនឹងការខ្ចីជើង ក្រោយគាត់បានផ្ទេរពីក្លឹប Juventus មកកាន់ក្លឹប Aston Villa ដែលជាផ្នែកមួយនៃការផ្ទេរ Douglas Luiz។ នៅក្នុងលក្ខខណ្ឌផ្ទេរនេះ មិនមានការដាក់បញ្ចូលនៅជម្រើសទិញផ្តាច់នោះទេ ខណៈការធ្វើតេស្តសុខភាពនឹងធ្វើឡើងនៅថ្ងៃអាទិត្យ៕