ខ្សែបម្រើស្លាប Kayky នឹងចាកចេញពី Man City

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែបម្រើស្លាប Kayky នឹងធ្វើដំណើរទៅកាន់ប្រទេសហូឡង់នៅថ្ងៃអាទិត្យនេះ ដើម្បីចូលរួមក្នុងការប្រកួតរបស់ក្លឹប Sparta Rotterdam។

គាត់នឹងចុះហត្ថលេខាទៅលើកុងត្រា បន្ទាប់ពីធ្វើតេស្តសុខភាពរួចរាល់នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្នុងនាមជាកីឡាករថ្មីរបស់ក្លឹប Sparta Rotterdam ដែលផ្ទេរពីក្លឹប Man City។ ក្នុងនោះត្រូវបានគេដឹងថាការផ្ទេរមួយនេះក្នុងលក្ខខណ្ឌខ្ចីជើង មិនមានដាក់បញ្ចូលនៅជម្រើសក្នុងការទិញផ្តាច់នោះទេ៕