Newcastle រៀបចំសំណើរថ្មីដាក់ទៅ Barcelona

0

យោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Newcastle មានបំណង់ដាក់សំណើរទី២របស់ខ្លួនសម្រាប់ផ្ទេរយកខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Ferran Torres នាពេលខាងមុខនេះ។

ក្លឹប Barcelona បានរាយការណ៍ថាបានបដិសេធការដេញថ្លៃដំបូងរបស់ក្លឹបសារិកាព្រៃនៅដើមសប្តាហ៍នេះ។ ក្លឹប Newcastle បានបញ្ជាក់ថាបានរៀបចំសំណើរថ្មីដ៏ល្អមួយ ដោយសង្ឃឹមថានឹងអាចទាក់ទាញក្លឹបយក្សកាតាឡានអោយយល់ព្រមលើកិច្ចព្រមព្រៀងផ្ទេរនេះ៕