គ្រូបង្វឹកក្រុម Juventus លោក Thiago Motta បានបញ្ជាក់ជាថ្មីម្តងទៀតថា Federico Chiesa មិនសមនឹងផែនការរបស់គាត់សម្រាប់រដូវកាល ២០២៤/២៥ ខាងមុខនេះទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Motta បាននិយាយថា៖ «ជំហររបស់យើងចំពោះ Federico Chiesa មិនបានផ្លាស់ប្តូរទេ។ គាត់មិនមែនជាផ្នែកនៃផែនការរបស់យើងទេ។ យើងបាននិយាយហើយ។ វាជាការបង្ហាញពីការគោរពដែលខ្ញុំមានចំពោះអ្នកគ្រប់គ្នា។ តម្លាភាព ភាពច្បាស់លាស់ នោះជារបៀបដែលខ្ញុំទំនាក់ទំនងជាមួយកីឡាកររបស់ខ្ញុំ»៕