យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានធ្វើការពង្រឹងសំណើររបស់ខ្លួនសម្រាប់កីឡាករ Teun Koopmeiners ខណៈក្លឹប Atalanta បានបដិសេធសំណើរតម្លៃ ៥០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូ។
សំណើរថ្មីអាចមានតម្លៃ ៥២លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៧លានអឺរ៉ូ ធ្វើអោយកញ្ចប់ផ្ទេរកើនឡើងដល់ ៥៩លានអឺរ៉ូ ខណៈក្លឹប Juventus ព្យាយាមសម្រាប់សំណើរនេះសិន។ កីឡាករ Teun Koopmeiners កំពុងរង់ចាំការចរចារវាងក្លឹបនឹងក្លឹប៕