រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បង្កើត​គណៈ​បញ្ជាការ​សម្រាប់​ដឹកនាំ​បញ្ជា និង​ត្រួតពិនិត្យ ទប់ស្កាត់​ការ​ប៉ុនប៉ង ញុះញង់ បង្កចលាចល និង​ធ្វើ​វិទ្ធង្សនា​សង្គម ប្រឆាំង​នឹង កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA

0

ភ្នំពេញ៖  ដើម្បី​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​ចេញ​ជា​ផែនការ លើ​ការងារ​ពង្រឹង​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការ​ប៉ុនប៉ង ញុះញង់ បង្កចលាចល និង​ធ្វើ​វិទ្ធង្សនា​សង្គម ប្រឆាំង​នឹង កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA (​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២៤)។

ដើម្បី​ធានា​ឱ្យ​ការ​អនុវត្ត​ផែនការ​ការពារ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​សម្រេច​បង្កើត​គណៈ​បញ្ជាការ​សម្រាប់​ដឹកនាំ​បញ្ជា និង​ត្រួតពិនិត្យ ដោយ​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន ដែល​មាន​អនុប្រធាន​ចំនួន​១២​រូប​និង​មាន​សមាជិក​៣​រូប​។​ក្នុង​នោះ​រួម​មាន​ឯកឧត្តម កើត ឆែ ,​ឯកឧត្តម ឃ្លាំង ហួត​, ឯកឧត្តម សុខ ពេញ​វុ​ធ ,​ឯកឧត្តម​ហ៊ុន សុ​រិ​ទ្ធី ,​ឯកឧត្តម​ហួត ហៃ ,​លោក​ជំទាវ កែវ សុខ​ពិសី ,​ឯកឧត្តម អុ​ី​ម​រ៉​ន ហា​ស្សាន់ ,​ឯកឧត្ដម ឯក ឃុន​ឌឿ​ន ឯកឧត្តម សេង វណ្ណៈ ,​ឯកឧត្តម​ឆាយ វី​រៈ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​, ឯកឧត្តម ឧ​.​ឯក​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ,​ឯកឧត្តម ឧ​.​ឯក​រ័​ត្ន ស៊ា​ង​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជា​អនុប្រធាន និង​លោក លោកស្រី​អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទាំង​១៤ ,​លោក​ហុ​ក ហួ​លី​ម នាយក​រដ្ឋបាល​ស្តីទី​សាលា​រាជធានី​ភ្នំពេញ​, លោក ផ​យ ព​ណ្ណ នាយក​ទីចាត់ការ​កិច្ចការ​ច្បាប់ និង​សិទ្ធិ​មនុស្ស ជា​សមាជិក​៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK