ទីបំផុត Bournemouth រកឃើញកីឡាករដែលអាចជំនួសកន្លែង Solanke

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bournemouth បានព្រមព្រៀងក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Evanilson ពីក្លឹប Porto។

ការផ្ទេរមានកញ្ចប់ថវិកាប្រមាណ ៤៧លានអឺរ៉ូបូកនឹងលក្ខខណ្ឌលក់នាពេលអនាគត ១០% ខណៈក្លឹប Bournemouth ព្យាយាមអោយការផ្ទេរមួយនេះសម្រេច។ ការធ្វើតេស្តសុខភាពត្រូវបានកក់ ខណៈកីឡាករ Evanilson នឹងត្រូវធ្វើដំណើរមកកាន់អង់គ្លេសក្នុងពលឆាប់ៗ ហើយគាត់ក៏ជាអ្នកត្រូវមកជំនួសកន្លែងរបស់កីឡាករ Dominic solanke៕