យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាឪពុករបស់កីឡាករ Lamine Yamal កំពុងស្ថិតនៅក្រោមការតាមដាននៅមន្ទីរពេទ្យ ប៉ុន្តែគាត់បានរួចផុតពីគ្រោះថ្នាក់ហើយ។
លោក Mounir Nasraoui ដែលជាឪពុករបស់កីឡាករ Lamine Yalmal ត្រូវបានគេចាក់ ប៉ុន្តែស្ថានភាពហាក់ធ្ងន់ធ្ងរដោយសារមានស្នាមចាក់ ២កន្លែង។ គាត់បានរួចផុតពីគ្រោះថ្នាក់ហើយ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅក្នុងអំពើហិង្សាមួយនេះ ហើយកំពុងបន្តស្វែងរកមុខសញ្ញាជនជាប់ចោទទី៤៕