យោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Ipswich Town បាននឹងកំពុងធ្វើការលើការចុះហត្ថលេខាយកកីឡាករ Kalvin Phillips ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលវែង។
ខ្សែបម្រើរូបនេះទើបតែបង្ហាញខ្លួនបាន ១៦ប្រកួតប៉ុណ្ណោះនៅ Premier League នៅ ២រដូវកាលចុងក្រោយនេះ ចាប់តាំងពីក្លឹប Manchester City បានបង់ប្រាក់ ៤៥លានផោនទៅកាន់ក្លឹប Leeds United ក្នុងការនាំយកកីឡាករ Phillips មកកាន់ទឹកដី Etihad នៅឆ្នាំ២០២២។
អ្នកចាត់ការ Kieran McKenna បានចុះហត្ថលេខាយកកីឡាករ Omari Hutchinson, Jacob Greaves, Liam Delap, Conor Townsend, Aro Muric, និង Ben Johnson នៅក្នុងរដូវក្តៅនេះ ហើយការនាំយកកីឡាករ Phillips មកជាបន្ទាប់ទៀតអាចជាភាពជោគជ័យដ៏ធំមួយទៀតសម្រាប់គាត់៕