មានក្លឹបចង់នាំ Almirón ត្រលប់ទៅកាន់ MLS វិញ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកប្រតិបត្តិក្លឹប Charlotte FC កំពុងស្ថិតនៅទីក្រុងឡុងដ៏ដើម្បីចាប់ផ្តើមការពិភាក្សាសម្រាប់ការនាំយកកីឡាករ Miguel Almirón ត្រលប់ទៅកាន់ MLS វិញ។

ការទំនាក់ទំនងដំបូងត្រូវបានធ្វើឡើងជាមួយនឹងក្លឹប Newcastle ហើយវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែក្លឹប Charlotte FC នឹងព្យាយាមធ្វើវា។ នៅសល់ពីរថ្ងៃទៀតមុនពេលបញ្ចប់នៃទីផ្សារដោះដូរកីឡាករក្នុង MLS ៕