Nottingham បដិសេធសំណើររបស់ Atalanta

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Nottingham Forest បានបដិសេធនៅសំណើររបស់ក្លឹប Atalanta សម្រាប់ការផ្ទេរយកកីឡាករ​ Neco Williams នៅសប្តាហ៍នេះ។

សំណើរមានតម្លៃច្រើនជាង ២០លានអឺរ៉ូ ត្រូវបានក្លឹប Nottingham Forest បដិសេធ។ ក្លឹប Atalanta បានផ្ញើរនៅសំណើរទៅកាន់ក្លឹប Flamengo សម្រាប់កីឡាករ Wesley ដូចគ្នា ហើយកំពុងតែធ្វើការពិភាក្សា៕