van Dijk និយាយពីកុងត្រាថ្មីនៅ Liverpool

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Virgil van Dijk បានអោយដឹងថាក្លឹប Liverpool មិនទាន់ផ្តល់នូវសំណើរកុងត្រាថ្មីសម្រាប់គាត់នោះទេ «មិនមានការផ្លាស់ប្តូរទេនៅពេលនេះ»។

កីឡាករ Virgil van Dijk បាននិយាយថា៖ «ខ្ញុំគិតថាពួកយើងគួរតែចុះហត្ថលេខាដោយផ្អែកទៅលើរយៈពេលដែលរដូវកាលនេះនឹងដំណើរការ ប៉ុន្តែពួកគេកំពុងធ្វើការនៅពីក្រោយរឿងនេះ ហើយខ្ញុំជឿជាក់យ៉ាងពេញលេញ និងជឿជាក់លើក្លឹបថាពួកគេនឹងធ្វើរឿងត្រឹមត្រូវសម្រាប់យើង។ នោះគឺជារឿងសំខាន់ដែលខ្ញុំផ្តោតទៅលើ ការជឿជាក់ ហើយយើងនឹងឃើញអ្វីដែលកើតឡើង»៕