យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Bashir Humphreys នឹងចាកចេញពីក្លឹប Chelsea នៅថ្ងៃខាងមុខ ទោះក្នុងលក្ខខណ្ឌខ្ចីជើង ឫក៏អចិន្ត្រៃយ៍ក៏ដោយ។
ក្លឹប Leeds United និង Burnley សុទ្ធតែជាក្លឹបដែលបង្ហាញការចាប់អារម្មណ៍ ហើយក្លឹបនៅ Bundesliga ក៏ចាប់អារម្មណ៍លើកីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោយ ២១ឆ្នាំរូបនេះផងដែរ៕