យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Fábio Carvalho នឹងផ្ទេរទៅកាន់ក្លឹប Brentford ជាអចិន្ត្រៃយ៍ពីក្លឹប Liverpool។
តម្លៃផ្ទេរប្រមាណ ២០លានផោនបូកនឹងតម្លៃបន្ថែម ៧.៥លានផោន ថែមទាំងមានលក្ខខណ្ឌលក់នាពេលអនាគត ១៧.៥%ផ្សេងទៀត។ កីឡាករ Fábio Carvalho បានយល់ព្រមសម្រាប់ការផ្ទេរនេះ ហើយគាត់នឹងត្រុវធ្វើតេស្តសុខភាពនៅ Brentford ក្នុងពេលឆាប់ៗខាងមុខ៕