អនាគតរបស់កីឡាករ Sancho នៅតែស្រពិចស្រពិល

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester Uited មិនទាន់ទទួលបានសំណើរណាមួយពីក្លឹប PSG សម្រាប់កីឡាករ Jodan Sancho នោះទេ ដោយវាគ្រាន់តែជាការចាប់អារម្មណ៍ប៉ុណ្ណោះ។

ក្នុងនោះត្រូវបានគេដឹងថាអនាគតកីឡាករ Sancho នៅតែបើកចំហរ ហើយគាត់អាចនឹងចាកចេញពីក្លឹប Man Utd នៅក្នុងសប្តាហ៍ចុងក្រោយ ប្រសិនជាទទួលបានសំណើរដែលសាកសមមួយ។ ការសម្រេចចិត្ត គឺអាស្រ័យទៅលើក្លឹប និងអ្នកចាត់ការលោក Erik ten Hag៕