Fulham បានយល់ព្រមផ្ទេរយកខ្សែការពាររបស់ក្លឹប Villarreal

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Fulham បានយល់ព្រមក្នុងការចុះហត្ថលេខាយកខ្សែការពារសញ្ជាតិអេស្ប៉ាញ Jorge Cuenca ពីក្លឹប Villarreal។

ការផ្ទេរខ្សែការពារវ័យ ២៤ឆ្នាំនឹងមកចូលរួមជាមួយក្លឹប Fulham ខណៈពួកគេទើបយកបានកីឡាករ Emile Smith-Rowe។ កីឡាករ Jorge Cuenca នឹងធ្វើដំណើរមកធ្វើតេស្តសុខភាព ជាមួយនឹងកុងត្រា ៥ឆ្នាំ ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩៕