យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប PSG បានយល់ព្រមក្នុងការចុះហត្ថលេខាយកកីឡាករ Joao Neves ពីក្លឹប Benfica។
ផែនការបានបញ្ជាក់ថាកិច្ចព្រមព្រៀងពាក្យសំដីជិតបានសម្រេចហើយ ហើយអាចនឹងចុះហត្ថលេខារវាងក្លឹបទាំង ២នៅសប្តាហ៍នេះតាមផែនការ។ ក្លឹប Benfica បានទទួលប្រាក់ផ្ទេរ ៦០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ១០លានអឺរ៉ូ ហើយកីឡាករ Renato Sanches នឹងត្រលប់ទៅកាន់ Benfica ក្នុងការខ្ចីជើងរយៈពេល ១ឆ្នាំ។
កីឡាករ Joao Neves នឹងធ្វើដំណើរទៅទីក្រុងប៉ារីស ដើម្បីចុះហត្ថលេខាទៅលើកុងត្រារយៈពេលវែងនៅសប្តាហ៍នេះ ខណៈលោក Luis Campos បានធ្វើបទបង្ហាញអំពីគម្រោង ហើយកីឡាករ Neves ក៏បានឆ្លើយយល់ព្រមតាំងពីសប្តាហ៍កន្លងទៅ ចំពោះផែនការ និងគំនិតរបស់លោក Luis Enrique៕