យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Tema Dovbyk បានបញ្ជាក់ទៅកាន់កាន់ក្លឹប Girona កាលពីរសៀលម្សិលមិញ ថាគាត់បានសម្រេចចិត្តចាកចេញពីក្លឹប និងចុះហត្ថលេខាជាមួយក្លឹប AS Roma។
គាត់ចង់ទៅចូលរួមជាមួយនឹងក្លឹប AS Roma តែមួយប៉ុណ្ណោះ ហើយកីឡាករ Tema Dovbyk និងភ្នាក់ងាររបស់គាត់បានបញ្ជាក់យ៉ាងច្បាស់អំពីការស្នើរចាកចេញពីក្លឹប។ ការចរចាកំពុងធ្វើឡើង ខណៈនាយកក្លឹប Roma បានមកដល់ Girona ហើយ៕