មកដឹងពីមូលហេតុនៃការយឺតយ៉ាវក្នុងការផ្ទេរបស់កីឡាករ Ismaïla Sarr

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាមិនមានបញ្ហានោះទេសម្រាប់ការផ្ទេរ Ismaïla Sarr ទៅកាន់ក្លឹប Crystal Palace ខណៈការព្រមព្រៀងកើតឡើងតាំងពីសប្តាហ៍មុន។

ភាពយឺតយ៉ាវនេះដោយសារតែ Ismaïla Sarr ត្រូវការទទួលភ្លើងខៀវសម្រាប់ Visa របស់គាត់ ប៉ុន្តែអ្វីទាំងអស់នឹងអាចដោះស្រាយរួចនៅសប្តាហ៍នេះ ហើយក៏ជាពេលវេលា ដើម្បីធ្វើតេស្តសុខភាព។ កីឡាករ Ismaïla Sarr នឹងទៅចូលរួមជាមួយនឹងក្លឹប Crystal Palace ពីក្លឹប Olympique Marseille ក្នុងតម្លៃ ១៥លានអឺរ៉ូ៕