ប្រធានក្លឹប Barca និយាយពីស្ថានភាពហិរញ្ញវត្ថុ

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាប្រធានក្លឹប Barca លោក Laporta បាននិយាយបែបនេះ ជុំវិញបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប៖

«ស្ថានភាពហិរញ្ញវត្ថុរបស់យើងគឺល្អប្រសើរជាងមុន យើងកំពុងធ្វើដំណើរទៅកាន់ភាពប្រក្រតីវិញ។ ថ្ងៃនេះ Barcelona អាចដោះស្រាយការចុះហត្ថលេខាលើកីឡាករដែលយើងបាននិយាយ ពីព្រោះពួកយើងបានធ្វើការងារ ហើយយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រេចបាននូវចំនុចនេះ ដោយសារការយោគយល់ និងការអត់ធ្មត់ យើងអាចធ្វើការបាន។ ហើយសព្វថ្ងៃនេះ យើងអាចនិយាយបានថា យើងស្ថិតក្នុងទីតាំងមួយដើម្បីប្រឈមមុខនឹងប្រតិបត្តិការណាមួយដែលយើងជឿថាចាំបាច់នៅក្នុងទីផ្សារ»៕