យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាទោះបីជាមានសំណើរដ៏ធំមួយពីក្លឹប Al Ittihad នៅ Saudi Pro League ក៏ដោយ ក៏កីឡាករ Toni Rudiger មិនដែលគិតពិចារណាក្នុងការចាកចេញពីក្លឹប Real Madrid នៅក្នុងរដូវក្តៅនេះផងដែរ។
គាត់ផ្តោតទៅលើគម្រោងរបស់ក្លឹប Real Madrid ហើយមិនមានផែនការក្នុងការទៅចូលរួមជាមួយនឹងក្លឹប Saudi Pro League នោះទេ បើទោះបីជាមានការចាប់អារម្មណ៍ក៏ដោយ។
អារម្មណ៍ដូចគ្នាគឺក្លឹប Real Madrid ចាត់ទុកកីឡាករ Rudiger ជាកីឡាករដែលមិនអាចបាត់បង់៕