Atletico Madrid យកកីឡាកររបស់ Girona មកជំនួសកន្លែង Morata

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Atletico Madrid កាន់តែខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករ Artem Dovbyk ពីក្លឹប Girona។

កិច្ចព្រមព្រៀងរវាងក្លឹបទាំង ២កាន់តែខិតជិតហើយ ដោយគាត់តែធ្វើការទៅលើរចនាសម្ព័ន្ធនៃការទូទាត់ប្រាក់ ៤០លានអឺរ៉ូ។ កីឡាករ Dovbyk បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ ខណៈដែលគាត់បើកចំហ រីករាយក្នុងការចូលរួមជាមួយក្លឹប Atlético ដើម្បីមកជំនួសកន្លែង Morata ៕