De Gea អោយតម្រុយនៃការវិលត្រលប់មកកាន់ទីលានវិញ

0

បរទេស៖ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចំណាយពេល ១២ ខែដោយគ្មានក្លឹប ក្រោយចាកចេញពី Old Trafford ក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនកាលពីរដូវក្តៅឆ្នាំ២០២៣។ គាត់ក៏មានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹបផ្សេងៗតាំងពីពេលនោះមក ប៉ុន្តែគាត់បានសម្រាក់យ៉ាងរីករាយពីការប្រកួតប្រជែងលើវាលស្មៅ។

កីឡាករវ័យ ៣៣ឆ្នាំរូបនេះបានត្រៀមខ្លួនក្នុងការត្រលប់មកបន្តអាជីពរបស់ខ្លួនវិញ ជាមួយនឹងការប្រកួតប្រជែងថ្មីសម្រាប់ឆ្នាំ២០២៤។ De Gea បានបន្តទស្សន៍ទាយទាក់ទងនឹងការផ្លាស់ប្តូរបន្ទាប់របស់គាត់នៅពេលបង្ហោះរូប emoji នាឡិកានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកីឡាករ De Gea មានជម្រើសមួយចំនួននៅលើតុ។ គាត់ត្រូវបានទាក់ទងដោយក្រុមមកពី Saudi Pro League, MLS និងអ៊ីតាលី។ ក្លឹបនៅ Premier League ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ផង​ដែរ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មិន​មាន​បំណង​វិល​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ​ទេ​ បន្ទាប់ពីចំណាយពេលអស់ ១២ឆ្នាំជាមួយនឹងក្លឹប Man Utd។

វាត្រូវបានគេអះអាងថា De Gea នឹងមានការបញ្ជាក់អំពីអនាគតរបស់គាត់នៅសប្តាហ៍ក្រោយ។ គាត់ក៏ធ្លាប់មើលឃើញការត្រលប់ទៅកាន់អេស្ប៉ាញ ប៉ុន្តែនៅពេលនេះគាត់អាចនឹងផ្ទេរទៅលេងនៅក្រៅប្រទេសកំណើតរបស់គាត់៕