Kimmich មានភាគរយកាន់តែខ្ពស់ក្នុងការចាកចេញពី Bayern

0

បរទេស​៖ ការ​រំពឹង​ទុក​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​រដូវក្តៅ ខណៈ​កីឡាករ Kimmich អាច​នឹង​ចាក​ចេញពី​ក្លឹ​ប​នៅ​អា​ឡឺ​ម៉​ង់​។ កីឡាករ​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​គេចវេស​នៅ​ពេល​ពិភាក្សា​អំពី​អនាគត​របស់​គាត់​កាលពី​ខែមេសា ប៉ុន្តែ​គាត់​បាន​សារភាព​ថា​ក្លឹ​ប Barcelona និង Real Madrid ដែល​គាត់​ត្រូវ​បាន​ទាក់ទង​គ្នា គឺជា “​ក្លឹ​ប​ដ៏​អស្ចារ្យ​” ។ ការ​ជួបជុំ​ជាមួយ​អតីត​គ្រូបង្វឹក Bayern លោក Pep Guardiola នៅ​ក្លឹ​ប Manchester City ក៏​ត្រូវ​បាន​ច្រានចោល​ផង​ដែរ​។​

​កីឡាករ Kimmich បាន​បង្ហាញ​ពី​ការ​ខកចិត្ត​របស់​គាត់​ជា​ច្រើន​ដង​កាលពី​រដូវ​កាល​មុន​។ ក្លឹ​ប Bayern នៅ​ពេល​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Vincent Kompany ដែល​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដ៏​ផ្នែក​មួយ​របស់​កីឡាករ Kimmich ក្នុង​ការ​ប្តេជ្ញា​ចិត្ត​អំពី​អនាគត​របស់​គាត់​ជាមួយ​ក្លឹ​ប ប៉ុន្តែ​លោក Eberl បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ក្លឹ​ប Bayern ប្រហែលជា​គិត​ថា​វា​ជា​ការ​ល្អ​ដែល​មាន​ជម្រើស​កីឡាករ​ដ៏​សម្បូរ​បែប​។​

​លោក Eberl បាន​ប្រាប់ Welt am Sonntag ថា​៖ “Joshua គឺជា​កីឡាករ​ដ៏​ល្អ​ម្នាក់ ប៉ុន្តែ​ជា​ទូទៅ​បាល់ទាត់​អាជីព​គឺ​មាន​ភាព​ប្រកួតប្រជែង ពួក​យើង​មិន​អាច​និយាយ​ទៅ​កាន់​កីឡាករ​ណា​ម្នាក់​បាន​ទេ​ថា “​ហេ អ្នក​គឺជា​កីឡាករ​ដែល​នឹង​លេង​” ខ្ញុំ​គ្រាន់តែ​និយាយ​អ្វី​ដែល​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​គ្នា​។ យើង​មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​នៅ​គ្រប់​តំណែង ហើយ​ដូច្នេះ​ជម្រើស​យើង​មាន​ច្រើន​”​។​

​ក្លឹ​ប Bayern បាន​ពង្រឹង​នៅ​តំបន់​ខ្សែបម្រើ​ការពារ និង​ខ្សែការពារ​ស្តាំ ដែល​ជាទី​តាំងរបស់​កីឡាករ Kimmich ដោយ​កីឡាករ Joao Palhinha មក​ពី Fulham និង​កីឡាករ Josip Stanisic ដែល​ត្រលប់​ពី​ការ​ខ្ចី​ជើង​នៅ​ក្លឹ​ប Leverkusen​។​

​កីឡាករ Kimmich នៅ​សម្រាក​លំហែកាយ បន្ទាប់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​គាត់​សម្រាប់​ក្រុម​ជម្រើសជាតិ​អា​ឡឺ​ម៉​ង់​នៅ Euro ២០២៤​។ ការ​ពិភាក្សា​អំពី​អនាគត​របស់​គាត់​ជាមួយ​លោ​ល Eberl និង​អ្នកចាត់ការ​លោក Kompany នឹង​ធ្វើ​ឡើង​នៅ​ពេល​គាត់​ត្រលប់​មក​វិញ​៕