យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប AC Milan បានត្រៀមខ្លួនរួចជាស្រេចក្នុងការពិភាក្សាជាមួយក្លឹប RB Salzburg សម្រាប់ការផ្ទេរយកកីឡាករ Strahinja Pavlović។
ការទំនាក់ទំនងជាថ្មីនឹងធ្វើឡើងនៅប៉ុន្មានម៉ោងខាងមុខទៀតរវាងក្លឹបទាំង២ ខណៈក្លឹប AC Milan ព្យាយាមក្នុងការសម្រេចការផ្ទេរនៅក្រោមតម្លៃ ២០លានអឺរ៉ូ ប៉ុន្តែការចរចានៅតែបន្តឡើង។ ខាងកីឡាករវិញបានឆ្លើយយល់ព្រមក្នុងការផ្ទេរទៅកាន់ AC Milan ហើយ៕