Dani Olmo ទំនងជាមិនបន្តនៅជាមួយ RB Leipzig

0

តារាឆ្នើមរបស់ជម្រើសជាតិអេស្ប៉ាញ និងក្លឹប RB Leipzig កីឡាករ Dani Olmo បានបើកចំហអំពីការផ្ទេរដែលអាចធ្វើទៅបាននៅរដូវក្តៅនេះ ចំពេលមានការចាប់អារម្មណ៍ពីក្លឹបមួយចំនួននៅតំបន់អឺរ៉ុប។

កីឡាករវ័យ ២៦ឆ្នាំ បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ «ពួកយើងនឹងឃើញ។ កាលពីម្សិលមិញយើងបានធ្វើកម្មវិធីពេញមួយថ្ងៃ ហើយឥឡូវនេះខ្ញុំនៅ Campus។ អ្នកដែលទទួលខុសត្រូវលើការផ្ទេរបានដឹងថាខ្ញុំចង់ធ្វើអ្វី។ ខ្ញុំមិនដឹងថាប្រសិនជាខ្ញុំនឹងស្នាក់នៅអាឡឺម៉ង់ ពួកយើងនឹងឃើញ។ ខ្ញុំចង់ទៅកន្លែងមួយដែលខ្ញុំមានតម្លៃ ហើយខ្ញុំស្រឡាញ់ ហើយអ្វីដែលខ្ញុំចង់បានគឺការឈ្នះ។ មានជម្រើសមួយចំនួន ពួកយើងនឹងរង់ចាំមើលថាមានអ្វីកើតឡើង ហើយខ្ញុំចង់ឈ្នះពាន»៕