កីឡាករ Leny Yoro មិនរង់ចាំក្លឹប Real Madrid ដោយសម្រេចចិត្តផ្ទេរមកអង់គ្លេស

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Man United បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងការចុះហត្ថលេខាលើកីឡាករ Leny Yoro ខណៈការធ្វើតេស្តជំហ៊ានទីមួយបានសម្រេចហើយ។

ក្លឹប Lille នឹងទទួលបានប្រាក់ ៥០លានអឺរ៉ូ បូកនឹងប្រាក់បន្ថែម ១២លានអឺរ៉ូ ខណៈកិច្ចព្រមព្រៀងកំពុងត្រូវបានពិនិត្យដោយខាងក្លឹប។ ក្លឹប Manchester United នឹងចំណាយប្រាក់ជាង ៥០លានអឺរ៉ូ ដើម្បីយកឈ្នះ Real Madrid បន្ទាប់ពីកីឡាករបានផ្តល់ភ្លើងខៀវ។ កុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៩ ជាមួយនឹងជម្រើសបន្ថែមបានមួយឆ្នាំទៀត។ ដូច្នេះកីឡាករ Leny Yoro បានយល់ព្រមផ្ទេរទៅកាន់ក្លឹប Man Utd៕