ឃាត់ខ្លួនមនុស្ស ៥នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

0

ព្រះវិហារ៖ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១ និង​២៥​នាទី កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះ​វិហារ បាន​បង្ក្រាប​ករណី រក្សា​ទុក ជួញដូរ សម្រួល​ឱ្យ​ប្រើប្រាស់ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ០១​លើក ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​នាក់ និង​វត្ថុ​តាង​ដកហូត​រួម​មាន​៖

១.​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៣,២​ក្រាម
២.​ម៉ូតូ ០១​គ្រឿង
៣.​ទូរស័ព្ទ​ចំនួន ០៤​គ្រឿង និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

ជនសង្ស័យ និង​វត្ថុ​តាង សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ