ក្លឹបធំពីរនៅអង់គ្លេស ប្រជែងគ្នាចង់បាន Chiesa

0

យោងតាមការចេញផ្សាយរបស់ TEAMtalk បានអោយដឹងថាក្លឹបយក្សនៅ Premier League ដូចជា Manchester United និង Liverpool បានត្រៀមខ្លួនក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារដោះដូរកីឡាករ ដើម្បីអាចចុះហត្ថលេខាផ្ទេរយកកីឡាករ Federico Chiesa ពីក្លឹប Juventus។

លោក Fali Ramadani ភ្នាក់ងាររបស់កីឡាករ Federico Chiesa បាននឹងកំពុងចរចាទៅលើកុងត្រាថ្មីជាមួយនឹងក្លឹបអ៊ីតាលី ខណៈកីឡាករបានទាមទារប្រាក់ឈ្នួលប្រមាណ ៨លានអឺរ៉ូក្នុងមួយឆ្នាំ៕