យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Jakub Kiwior អាចនឹងចាកចេញពីក្លឹប Arsenal ប្រសិនជាទទួលបានសំណើរដ៏ល្អមួយ ខណៈកីឡាករ Riccardo Calafiori ខិតជិតក្នុងការមកចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ។
ក្នុងនោះត្រូវបានគេជឿជាក់ថាការខ្ចីជើងអាចកើតឡើងបាន ប៉ុន្តែក្នុងលក្ខខណ្ឌដែលមានការដាក់បញ្ចូលនូវកាតព្វកិច្ចទិញផ្តាច់។ មានក្លឹបនៅអ៊ីតាលីកំពុងតាមដានទៅលើស្ថានភាពមួយនេះ ប៉ុន្តែមិនទាន់មានការដាក់សំណើរជាផ្លូវការណនោះទេ៕