ក្លឹបធំចំនួន ២កំពុងប្រជែងគ្នាចង់បានកីឡាករ Wesley Gassova

0

យោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹប Chelsea និង West Ham បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការដាក់សំណើរចុះហត្ថលេខាយកខ្សែបម្រើស្លាប Wesley Gassova របស់ក្លឹប Corinthians ក្នុងរដូវក្តៅនេះ។ ខ្សែបម្រើស្លាបឆ្វេងវ័យ ១៩ ឆ្នាំរូបនេះត្រូវបានចាត់ទុកថាជាខ្សែបម្រើដ៏ឆ្នើមមួយរូបនៅក្នុងលីគបាល់ទាត់ប្រទេសប្រេស៊ីល។

ប្រភពដដែលបានអោយដឹងថា ខ្សែបម្រើស្លាបរូបនេះនឹងចាកចេញពីក្លឹប Corinthians នៅរដូវក្តៅនេះ ប៉ុន្តែគាត់ទំនងជាមិនផ្លាស់ទៅ Premier League ទេ។ ក្លឹប Nice នៅលីគ Ligue 1 របស់បារាំង បានតាមដានកីឡាកររូបនេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ នឹងបានបន្តទាក់ទងជាមួយអ្នកតំណាងរបស់កីឡាករផងដែរ។ វាត្រូវបានជឿជាក់ថាកីឡាករ Gassova អាចនឹងពិចារណាផ្លាស់ទៅប្រទេសបារាំងដែលជាគោលដៅអាជីពបន្ទាប់របស់គាត់ ជាជាងការផ្ទេរទៅកាន់ Premier League។

កាលពីខែមុនក្រុមតោខៀវបានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ក្លឹប Palmeiras កីឡាករ Estevao Willian ក្នុងតម្លៃ ៥៦លានផោន។ កីឡាកររូបនេះត្រូវបានគេរំពឹងថានឹងចូលរួមជាមួយពួកគេជាផ្លូវការនៅឆ្នាំ២០២៥ នៅពេលដែលគាត់មានអាយុ ១៨ឆ្នាំ។ ក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៏ កីបានប្រកាសអំពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យក្មេង Marc Guiu ពីក្លឹប Barcelona ផងដែរ។

ក្រុមរបស់លោក Enzo Maresca ត្រូវបានរំពឹងទុកថានឹងធ្វើការរៀបចំក្រុមឡើងវិញសម្រាប់ការប្រកួតទេសចរណ៍មុនបើករដូវកាល ដែលត្រូវហោះហើរទៅកាន់សហរដ្ឋអាមេរិក។ ពួកគេមានគម្រោងក្នុងការប្រកួតជាមួយនឹងក្លឹបដូចជា Wrexham, Real Madrid និង Manchester City៕