ក្លឹប Bayern ត្រៀមលក់កីឡាករម្នាក់នេះ យកលុយទិញកីឡាករ Jonathan Tah

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Bayern Munich បានត្រៀមខ្លួនក្នុងការលក់កីឡាករ Matthijs de Ligt ផងដែរ ពីព្រោះពួកគេត្រូវការបង្កើននូវភាពជឿជាក់ក្នុងការនាំយកកីឡាករ Jonathan Tah។

ក្លឹប Bayern Munich មាន​អារម្មណ៍​ថា​សំណើ​បន្ទាប់​របស់​ពួក​គេ​ទៅ​កាន់ Bayer Leverkusen អាច​ជា​សំណើរដ៏ល្អមួយ ដើម្បីទទួលបានភ្លើងខៀវ និងបញ្ចប់ការផ្ទេរមួយនេះ។ កីឡាករ Tah មិនអាចរង់ចាំក្នុងការមកចូលរួមជាមួយនឹងក្លឹប Bayern នោះទេ៕