មកដឹងពីតម្លៃដែលកីឡាករ Khéphren Thuram អាចនឹងផ្ទេរទៅកាន់ទឹកដីអ៊ីតាលី

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Juventus បានព្រមព្រៀងក្នុងការចុះហត្ថលេខាលើកីឡាករ Khéphren Thuram ពីក្លឹប Nice នៅបារាំង។ សម្រាប់តម្លៃផ្ទេរប្រមាណ ២០លានអឺរ៉ូ បូកនឹងតម្លៃបន្ថែម ៥លានអឺរ៉ូផ្សេងទៀត។ វាជាការនិយាយព្រមព្រៀងគ្នា ដោយរង់ចាំការបន្តដំណើរលើផ្នែកបច្ចេកទេសទៀត។

លក្ខខណ្ឌផ្ទាល់ខ្លួនបានយល់ព្រមទៅលើកុងត្រាដែលមានសុពលភាពដល់ឆ្នាំ២០២៩ ខណៈកីឡាករ Thuram ចង់ទៅចូលរួមជាមួយនឹងក្លឹប Juventus។ ការធ្វើតេស្តសុខភាពនឹងត្រូវធ្វើនាពេលឆាប់ៗ បន្ទាប់ពីក្លឹបទទួលបានភ្លើងខៀវនៅពេលដែលធ្វើការដោះដូរឯកសារកុងត្រា៕