យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Mainz បានចុះហត្ថលេខាយកកីឡាករ Armindo Sieb ពីក្លឹប Bayern Munich ហើយការផ្ទេរមួយនេះនឹងធ្វើការប្រកាសនាពេលខាងមុខ។
កីឡាករ Armindo Sieb បានចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយក្លឹប Bayern ដែលមានសុពលភាពដល់ឆ្នាំ២០២៧ ហើយគាត់ក៏ត្រូវបានអនុញ្ញាតអោយខ្ចីជើងទៅកាន់ក្លឹប Mainz ក្នុងរយៈពេល ២ឆ្នាំជាមួយនឹងជម្រើសក្នុងការទិញផ្តាច់។
ក្នុងនោះក្លឹប Bayern បានដាក់បញ្ចូលនៅលក្ខខណ្ឌក្នុងការទិញត្រលប់មកវិញផងដែរ៕