Liverpool ចង់បានតារាឆ្នើមរបស់ក្លឹប Bayern Munich

0

យោងតាមការចុះផ្សាយរបស់ SPORT របស់អេស្ប៉ាញបានឲ្យដឹងថា Liverpool បានធ្វើការទាក់ទងជាមួយតារាឆ្នើមរបស់ក្លឹប Bayern Munich កីឡាករ Joshua Kimmich ។

ហង្សក្រហមត្រូវបានគេនិយាយថាបាននឹងកំពុងញាប់ដៃញាប់ជើង ដោយសារតែពួកគេដឹងថា Arsenal និង Barcelona នៅតែចាប់អារម្មណ៍លើកីឡាកររូបនេះ ខណៈពេលដែល Manchester City ត្រូវបានគេរំពឹងថានឹងសាកសួរ ព្រមទាំងមានសក្តានុពលបន្តការដេញថ្លៃសម្រាប់កីឡាករដែលមានសមត្ថភាពអាចធ្វើការជាមួយ Pep Guardiola ម្តងទៀត។

យោងតាមរបាយការណ៍បានឱ្យដឹងថា Liverpool ត្រៀមខ្លួនដើម្បីផ្គូផ្គងការផ្តល់ជូនប្រាក់ឈ្នួលណាមួយដែលធ្វើឡើងដោយ Barcelona ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញតារាឆ្នើមរបស់អាល្លឺម៉ង់ឱ្យមកកាន់ក្របខ័ណ្ឌ Premier League៕