Juventus នឹងយកកីឡាករម្នាក់ដាក់ចូលទៅក្នុងលក្ខខណ្ឌនៃការដោះដូរកីឡាករ Thuram

0

ក្លឹប Juventus កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីអាចចុះហត្ថលេខាយកកីឡាករ Khephren Thuram ពីក្លឹប Nice ដោយក្លឹបយក្សនៅអ៊ីតាលីបានដាក់បញ្ចូលនៅខ្សែបម្រើវ័យ ១៩ឆ្នាំ កីឡាករ Joseph Nonge Boende ចូលទៅក្នុងលក្ខខណ្ឌនៃការដោះដូរនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Tuttosport បានអោយដឹងថាក្លឹប Nice កំពុងពិចារណាលើសំណើនេះ ដោយបានកំណត់តម្លៃពី ១៨លានអឺរ៉ូទៅ ២០ លានអឺរ៉ូសម្រាប់ខ្សែបម្រើសញ្ជាតិបារាំងវ័យ ២៣ឆ្នាំ។ ក្លឹប Juventus បានឈានដល់ការព្រមព្រៀងជាមួយនឹងអ្នកតំណាងរបស់កីឡាករ Thuram សម្រាប់កិច្ចសន្យាដែលមានសុពលភាពដល់ឆ្នាំ២០២៩៕