យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brighton បានព្រមព្រៀងក្នុងការចុះហត្ថលេខាលើកីឡាករ Yankuba Minteh ពីក្លឹប Newcastle ក្នុងតម្លៃ ៣៣លានផោន។
ក្លឹបបានព្រមព្រៀងគ្នាទៅលើការផ្ទេរកីឡាកររូបនេះ ខណៈក្លឹប Newcastle ត្រូវការលក់កីឡាកររូបនេះដើម្បីកុំអោយជាប់នឹងច្បាប់ Financial Fair Play។ សំណើកិច្ចសន្យាបានផ្ញើទៅ Minteh និងភ្នាក់ងាររបស់គាត់ ដើម្បីទទួលបានការព្រមព្រៀងទៅលើលក្ខខណ្ឌផ្ទាល់ខ្លួន។ ក្លឹប Brighton មានសុទិដ្ឋិនិយមក្នុងការផ្ទេរមួយនឹងអាចចប់នៅសប្តាហ៍នេះ បន្ទាប់ពីកីឡាករ Minteh បានបដិសេធសំណើររបស់ក្លឹប Olympique Lyon ដើម្បីបន្តនៅ PL ៕