លទ្ធភាពក្នុងការផ្ទេររបស់កីឡាករ Matthijs de Ligt មកកាន់ទឹកដីអង់គ្លេសកាន់តែច្រើន

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Manchester United បានទំនាក់ទំនង់ទៅកាន់អ្នកតំណាងកីឡាករ Matthijs de Ligt នៅសប្តាហ៍នេះ។ កីឡាករ De Ligt គឺជាជម្រើសមួយយកមកពង្រឹងនៅតំបន់ការពារកណ្តាល ហើយក្នុងនោះក៏មានកីឡាករ Jarred Branthwaite ផងដែរ។

កីឡាករ Matthijs de Ligt បើកចំហរក្នុងការចូលរួមជាមួយ United ទោះបីជាមិនបានលេងនៅ Champions League នៅរដូវកាលក្រោយក៏ដោយ។ ក្លឹប Bayern អាចនឹងលក់កីឡាករ de Ligt នៅរដូវក្តៅនេះ ខណៈពួកគេកំពុងធ្វើការលើការផ្ទេរយកកីឡាករ Jonathan Tah បន្ទាប់ពីផ្ទេរបានកីឡាករ Ito ខណៈលោក Ten Hag បានស្គាល់យ៉ាងច្បាស់អំពីកីឡាករ de Ligt ព្រោះធ្លាប់ដឹកនាំគាត់កាលនៅ Ajax។ មិនទាន់មានការចរចារវាងក្លឹបនោះទេ ការសម្រេចចិត្តលើក្លឹប Man Utd រង់ចាំដឹងអំពីតម្លៃខ្សែការពារហូឡង់រូបនេះសិន៕