ក្លឹបមួយនៅអង់គ្លេសកំពុងចង់បានកីឡាករ Paulo Dybala

0

យោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Manchester United បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើក្លឹប Paulo Dybala ខណៈពេលដែលស្ថានភាពកិច្ចសន្យារបស់ខ្សែប្រយុទ្ធអាហ្សង់ទីនជាមួយក្លឹប AS Roma នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានក្លាយជាចំណែកដ៏សំខាន់របស់ក្លឹប ហើយគាត់សាកសមនឹងទទួលបានតម្លើងប្រាក់ឈ្នួល ៧.៥លានអឺរ៉ូ។ ទោះបីជាមានការចរចាបន្តក៏ដោយ Roma មិនទាន់បានបំពេញតាមការទាមទាររបស់គាត់ទេ ដោយទុកអោយអនាគតរបស់គាត់នៅក្លឹបស្ថិតនៅក្នុងភាពមិនច្បាស់លាស់៕