ក្លឹប AC Milan ចង់បានកីឡាករ ២នាក់

0

ក្លឹប AC Milan ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Paulo Fonseca នៅរដូវកាលក្រោយ ហើយពួកគេចាប់អារម្មណ៍នៅកីឡាករចំនួន ២រូបសម្រាប់ទីផ្សារដោះដូរនាពេលខាងមុខ។

នេះបើយោងតាមការចេញផ្សាយរបស់ ​​Gianluca di Marzio បានអោយដឹងថាគោលដៅទាំង ២របស់ពួកគេនៅរដូវក្តៅនេះ រួមមានកីឡាករ Youssouf Fofana របស់ក្លឹប AS Monaco និងកីឡាករ Carney Chukwuemeka របស់ក្លឹប Chelsea ។

គោលដៅចម្បងរបស់ក្លឹបនៅរដូវក្តៅនេះគឺដើម្បីកែលម្អខ្សែបម្រើរបស់ពួកគេ ហើយពួកគេចាត់ទុកកីឡាករទាំងពីរខាងលើជាការធ្វើឱ្យប្រសើរឡើងគ្រប់គ្រាន់ដើម្បីប្រជែងដណ្តើមពាន Serie A ៕