ឃាត់ជនសង្ស័យ ៣នាក់ ក្រោយប្រើ​ដប​ស្រា​វាយ​ក្បាល​និង​យក​កូន​កន្ត្រៃ​ឆូត​ភ្លៅជនរងគ្រោះ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៩ ខែ មិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ១៥:០០​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ​(​ប្រើ​ដប​ស្រា​វាយ​ក្បាល​និង​យក​កូន​កន្ត្រៃ​ឆូត​ភ្លៅ​ឆ្វេង​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​របួស​) ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជួលគ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ដែល​ប្រព្រឹត្ត​នៅ​ល្មើស​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ កាលពី​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ ។

​ជនសង្ស័យ​៖
១-​ឈ្មោះ លី ហុ​ក​ឌី​ណូ ហៅ ឌី​ណូ ភេទ​ស្រី អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​អ៊ុតសក់ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។
២-​ឈ្មោះ វិជ្ជា ជី​វ័​ន្ត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ​វ​មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។
៣-​ឈ្មោះ មុនី ពៅ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត​ប្រាក ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។

ជន​រង​គ្រោះ​៖
-​ឈ្មោះ យឹ​ម ដា​លី​ហ្សា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ នៃ​ផ្ទះ​លេខ​៤៩D ផ្លូវ​លេខ​៦៥៦ ក្រុម​ទី​៣២ ភូមិ​១២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ពេញ ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក