យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Brighton និង Leicester City បានយល់ព្រមលើកិច្ចព្រមព្រៀងដោះដូរ។ កីឡាករ Kiernan Dewsbury-Hall នឹងផ្ទេរទៅក្លឹប Brighton ខណៈកីឡាករ Jakub Moder នឹងផ្ទេរទៅកាន់ក្លឹប Leicester វិញ ។
ការធ្វើតេស្តសុខភាពត្រូវបានកក់ទុកសម្រាប់កីឡាករទាំង ២រូប។ ទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Chelsea សម្រាប់កីឡាករ Kiernan Dewsbury-Hall ក៏ដោយ ក៏ប៉ុន្តែមិនមានការដាក់សំណើរផ្លូវការណ៍មួយនោះទេ៕